សូមស្វាគមន៍មកកាន់ ShoppyMesh , នាំលោកអ្នកទៅកាន់ បទពិសោធន៍ថ្មី នៃការទិញដូរ និងប្រកាសផលិតផល តាមប្រព័ន្ទ Internet ។ ដោយមធ្យោបាយនៃ ការប្រើប្រាស់ គេហទំព័រ របស់យើង, អ្នក ត្រូវបានទទួល មើល គោលការណ៍ លក្ខខណ្ឌ និងឯកជនភាព របស់យើងដូច បានបញ្ជាក់ ខាងក្រោម។ យើងមានបំណង ដើម្បីធ្វើឱ្យ អ្នករាល់គ្នា ស្មើភាពគ្នា ក្នងការ គោរពតាម គោលការណ៍ប្រើប្រាស់ ដើម្បីជួយយើង ក្នុងការរៀបចំ ខ្លឹមសារ និងជួយ ការពារព័ត៌មាន បុគ្គលរបស់អ្នក ផងដែរ។ ឯកសារលក្ខខណ្ឌ និងឯកជនភាព នេះពន្យល់ អំពីរបៀបដែល អ្នកគួរ ធ្វើ និងប្រើប្រាស់ ShoppyMesh ឬការ ប្រមូល ពត៌មាន។

1. ខ្លឹមសារដែលបានផ្សព្វផ្សាយ

  • សូមប្រាកដថាអ្នកប្រកាសផ្សព្វផ្សាយផលិតផលពិតក្នុងការលក់។ ផលិតផលដែលបានផ្សព្វផ្សាយគួរតែមាន​ព័ត៌មានឲ្យបានសមរម្យ ។
  • សូមប្រាកដថាការប្រកាសផ្សព្វផ្សាយរបស់អ្នកមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតឬមានការរំខានយាយីឬពាក្យមិនសមរម្យឬរូបភាពឬវីដេអូ។
  • អ្នកគឺជាអ្នកទទួលខុសត្រូវចំពោះការប្រកាសផ្សព្វផ្សាយរបស់អ្នកផ្ទាល់ រក្សាសិទ្ធិខ្លឹមសារ រក្សាសិទ្ធិរូបភាព ShoppyMesh នឹងទប់ស្កាត់ មិនឲ្យបង្ហាញនោះទេ បើថាត្រូវបានគេរាយការណ៍ថាជាការរក្សាសិទ្ធិពីស្ថាប័នផ្សេងទៀត។
  • ខ្លឹមសារមិនសមរម្យដែលយើងមើលឃើញ, អ្នកដទៃទៀតបានរាយការណ៍យើងនឹងយកវិធានការដើម្បីទប់ស្កាត់ជាបណ្តោះអាសន្នឬលុបជាអចិន្ត្រៃ

2. ទំនាក់ទំនងជាមួយនឹងអ្នកដទៃ

  • ប្រើភាសាខ្មែរ ឬភាសាអង់គ្លេសដែលសមស្រប ឬភាសាផ្សេងៗដើម្បីទំនាក់ទំនងជាមួយអ្នកដទៃតាមមធ្យោបាយណាមួយ។ (ពាក្យអសីលធម៌នឹងត្រូវបានលុបចេញដោយ ShoppyMesh) ។
  • ការផ្ងើរសារដែលមិនសមស្រប ឬការផ្ងើរសារច្រើនពេក នឹងត្រូវបាន កំណត់ជាសាររំខាន ហើយនឹងអាចឈានទៅដល់ការ រាយការណ៍លើ គណនីរបស់អ្នក ជាគណនីរំខាន ដែលយើង នឹងចាត់វិធានការណ៍ ភ្លាមៗ ដើម្បីផ្អាក់ការបណ្ដោះអាសន្ន ឬជាអចិន្រ្តៃយ៍ រួមទាំងការផ្សព្វផ្សាយ ផលិតផលរបស់អ្នកទាំងអស់ ។
  • ការឲ្យយោបល់ល្អ នឹងមិនលំអៀង លើការផ្សព្វផ្សាយ របស់អ្នកប្រើប្រាស់ អាចជួយដល់អ្នកទិញ ផ្សេងៗទៀត ដើម្បីធ្វើការសម្រេចចិត្ត ឬទាក់ទងអ្នកលក់នោះ
  • ការឲ្យយោបល់ ដោយប្រើប្រាស់ពាក្យសមរម្យពោរពេញដោយការគោរព

3. ការរក្សាសិទ្ធិលើខ្លឹមសារ

  • យើងមិនមែនជាម្ចាស់កម្មសិទ្ទិនៃ ខ្លឹមសារ ផលិតផលដែលអ្នកប្រើប្រាស់បាន ផ្សព្វផ្សាយ ដែលរួមទាំងរូបភាព, វីដេអូ និងការពណ៌នាផ្សេងៗ ។
  • យើងហាមជាដាច់ខាតនូវការ ចម្លង ឬប្រើប្រាស់នូវ ខ្លឹមសារទិន្នន័យឬរបស់ ShoppyMesh ណាមួយ ក្នុងមធ្យោបាយពាណិជ្ចកម្មណាមួយ ដែលពំុមាន សំុការអនុញាតជាមុន

4. ផ្ដល់សិទ្ទិក្នុងការទាញយកទិន្នន័យ

  • ដោយប្រើប្រាស់ ឬ ឡុកចូលប្រើប្រាស់ ឬក៏ចុះឈ្មោះ ជាមួយ ShoppyMesh អ្នកផ្ដល់ការអនុញាតឲ្យយើង ទាញយកទិន្នន័យ ដែលបើកទូលាយ ឬទិន្នន័យ​ដែលយើងស្នើរសំុ លើ Facebook ឬទិន្នន័យដែលលោកអ្នកបញ្ចូល ។
  • ព័ត៌មានផ្ទាល់ខ្លួន និងសម្ងាត់របស់អ្នក នឹងត្រូវរក្សាដោយ បំលែងជាទិន្នន័យមិនអាចមើលយល់ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់យើង ហើយអ្វីដែលអ្នកកំណត់ ឯកជនភាព យើងនឹងគោរពតាម​ការកំណត់នោះ
  • លោកអ្នក យោលព្រមឲ្យអ្នកប្រើប្រាស់ផ្សេងៗទៀត ឬក៏ ShoppyMesh យកនូវព័ត៌មាន សាធារណៈរបស់អ្នក សម្រាប់ការ ការស្ទង់មតិ ទាញយក ទិន្នន័យសមស្រប សម្រាប់ការកំណត់គោលដៅពាណិជ្ចកម្ម ឬការលើកម្ពស់ការផ្សព្វផ្សាយ

5. ការបង់ប្រាក់

  • ការបង់ប្រាកពីអ្នក ទៅកាន់អ្នកលក់ អ្នកត្រូវធ្វើដោយមធ្យោបាយរបស់អ្នក ដោយមិនឆ្លងកាត់ ShoppyMesh ព្រោះយើងមិនមានមុខងារ ទិញដូរ បង់ប្រាក់តាម online ឡើយ ។
  • ការបង់ប្រាក់សម្រាប់ ការផ្សព្វផ្សាយ ឬលើកកម្ពស់ការ ផ្សាយផលិតផល ការ upgrade គណនី, សេវាកម្ម ឬផលិតផលរបស់ ShoppyMesh នឹងត្រូវប្រពឹត្តតាម គេហទំព័រ ShoppyMesh ឬទីតាំង ShoppyMesh ផ្ទាល់ ហើយសូមកត់សម្គាល់ថា យើងនឹងមិនរក្សាទុក ព័ត៌មាន កាត ឬ គណនីបង់ប្រាក់របស់អ្នកក្នុង ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់យើង ។

6. ការបង្ហោះនូវរូបភាព ឬតំណ វីដេអូ

  • អ្នកអាចធ្វើការដាក់បញ្ចូល រូបភាព ឬតំណវីដេអូ តាមការ​កំណត់ជាអប្បបរមា ឬអតិបរមា ដែលកំណត់ដោយ អ្នកគ្រប់គ្រងរបស់ ShoppyMesh
  • អ្នកអាចបន្ថែមចំនួនអតិបរមានោះបាន ដោយការ​ upgrade គណនីដែលអ្នកកំពុងប្រើប្រាស់
  • រូបភាព ឬវីដេអូ ដែលផ្ទុកនូវព័ត៌មានដែលមិនសមស្របដូចជា អាសអាភាស មិនពាក់ព័ន្ធនឹងផលិតផល ឬដែលមិនអាចទទួលយកបាន នឹងត្រូវបានផ្អាក ឬលុបជាអចិន្រ្តៃយ៍
  • ShoppyMesh មិនមែនជាម្ចាស់កម្មសិទ្ទិនៃ រូបភាព ឬតំណវីដេអូ ឬខ្លឹមសារ ផ្សេងៗដែលជា ការប្រកាសដោយ អ្នកប្រើប្រាស់នោះទេ

7. ការទាញយកទិន្នន័យស្វ័យប្រវត្តិ

  • យើងអាច scape យកទិន្នន័យពីគេហទំព័រ របស់អ្នកមក ផ្សព្វផ្សាយ ជាស្វ័យប្រត្តិ លើ ShoppyMesh លុះត្រាតែមានការអនុញាតពីលោកអ្នក ។
  • យើងមានការកំណត់លើ ចំនួនអប្បបរមា និងអតិបរមាទិន្នន័យ ដែលយើងនឹង scrape យក
  • ទិន្នន័យទាំងអស់នោះជាកម្មសិទ្ធិរបស់អ្នក យើងមិនមែនជាម្ចាស់កម្មសិទ្ធិឡើយ ។

8. ការផ្អាក និងការរាយការណ៍

  • អ្នកអាច ធ្វើការាយការណ៍លើការ ផ្សព្វផ្សាយ ឬខ្លឹមសារណាមួយ ដែលអ្នកគិតថាប៉ះពាល់ លើអ្នក ឬក៏មិនសមស្រប ។
  • អ្នកមិនអាចធ្វើការរាយការណ៍ នូវការផ្សព្វផ្សាយណាដោយគ្មាន ហេតុផលសមស្របឡើយ ។
  • បើអ្នកធ្វើការរាយការណ៍ ច្រើនដងពេកដោយគ្មាន ហេតុផលសមរម្យ យើងនឹង កំណត់គណនីអ្នក ជាគណនីរំខាន នឹងត្រូវបាន ផ្អាកការប្រើប្រាស់ ជាបណ្ដោះអាសន្ត ឬអចិន្រ្តៃយ៍

9. ការកែប្រែលើ គោលការណ៍ លក្ខខណ្ឌនិងឯកជនភាព

  • ShoppyMesh រក្សាសិទ្ធិគ្រាប់យ៉ាងក្នុងការកែប្រែ នូវគោលការណ៍ លក្ខខណ្ឌនិងឯកជនភាព ដោយមិនធ្វើការប្រកាសជាមុន នឹងអនុវត្តការផ្លាស់ប្ដូរ ត្រឹមថ្ងៃដែលបានកែប្រែ ។ ម្លោះហើយ យើងសូមឲ្យអ្នកឧស្សាហ៍ ធ្វើការពិនិត្យ និងមើលឡើងវិញ តាមពេល។ ប្រសិនបើអ្នកមិនយល់ស្រប់តាម លក្ខខណ្ឌនិងឯកជនភាពនេះទេ យើងសូមឲ្យអ្នកឈប់នូវការប្រើប្រាស់នូវ គេហទំព័រ ShoppyMesh តទៅទៀត ។

10. ការទំនាក់ទំនង

  • បើលោកអ្នកមានចម្ងល់លើ គោលការណ៍ លក្ខខណ្ឌនិងឯកជនភាព អ្នកអាចទាកទងយើងខ្ញុំតាមរយៈ សារអេឡិចត្រូនិច info.shoppymesh@gmail.com.