ShoppyMesh ជួយអ្នកជាច្រើនលើមុខងារផ្សេងៗ

គេហទំព៍រហាង ដែលមានសោភ័ណភាព

មានគេនិយាយថា «ខ្ញុំចង់បានគេហទំព័រ ឲ្យហាងរបស់ខ្ញុំដើម្បី ជួយជំរុញដល់ការលក់ដូរ និងទទួលអតិថិជនបន្ថែមទៀត!» ។​ ដូច្នេះតើអ្វីជាដំណេាះស្រាយ? «អូខេ! យើងត្រូវការរកមនុស្សជួយអភិវឌ្ឍប្រព័ន្ធ ប្រហែលជាចំណាយពេលច្រើនបន្តិច ហើយនិងត្រូវ បញ្ចូលផលិតផលចាស់ៗរបស់យើងឡើងវិញ!» ប៉ុន្តែជាមួយ គណនីពាណិជ្ជកម្ម ShoppyMesh វា​នឹងចំណាយពេលរបស់អ្នក ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ឬក៏ខ្លីជាងនេះ ដើម្បីទទួលបានទំព័រមួយ ដំណើរការ ដោយមាន​គំរូដែលឆ្នៃបន្ថែម ឬក៏មានស្រាប់ ដែលផ្ដល់ឲ្យពី ShoppyMesh, ទទួលការពិភាក្សា ជាមួយក្រុមការងាររបស់យើង, និងមានផលិតផលរបស់អ្នកស្រាប់នៅ ទំព័រថ្មីរបស់អ្នក និងអាចមាន​ domain ផ្ទាល់ខ្លួនទៀតផង! ការរៀបចំពីប្រភេទផលិតផល, ទំព័រដំបូងដ៏ស្រស់ស្អាត់, បញ្ជីរផលិតផល, ទំព័រផលិតផល ជាមួយទំព័រ Facebook និងបន្ថែមទៀត!

multi task on shoppymesh

ទំព័រគ្រប់គ្រងជាមួយនឹងទិន្នន័យសម្បូរបែប

ភាពស្រស់ស្អាត់នៃទំព័រមិនត្រឹមតែ ជាអ្វីដែលយើងយកចិត្តទុកដាក់នេាះទេ! អ្នកនឹងទទួលបាននូវទំព័រគ្រប់គ្រងបន្ថែមទៀត ដែលសម្បូរបែបដោយទិន្នន័យ ដើម្បីជួយអ្នកក្នុងការស្រាវជ្រាវ និងពង្រឹងទំព័ររបស់អ្នក ដូចជាទិន្នន័យលើចំណាប់អារម្មណ៍ទៅលើ ផលិតផលរបស់អ្នក, ទិន្នន័យទទួលការទិញ, ទិន្នន័យអ្នកទស្សនា និង ការបង្ហាញតាមពេលវា លើទំព័រនិងផលិតផលរបស់អ្នក!

product on shoppymesh

ប្រព័ន្ធទទួលដំណឹងលើផលិតផល

មិនចង់ខកខានធ្វើការឆ្លើយលើការសាកសួរពីផលិតផលរបស់អ្នក? នៅពេលដែលអតិថិជនធ្វើការបញ្ជាទិញ ឬស៊ើបសួរព័ត៌មាន អ្នកពិតជាចង់ទាក់ទងទៅវិញភ្លាមៗ មែនឬទេ? យើងអាចជួយអ្នកបាន! យើងនឹងផ្ដល់នូវ​ដំណឹងភ្លាមៗ ទៅកាន់ទូរស័ព្ធដៃរបស់អ្មក ដែលមាន កម្មវិធី ShoppyMesh ដូច្នេះអ្នកអាចចុចចូលទៅមើល ព័ត៌មានអតិថិជនក្នុងកម្មវិធី ដើម្បី តេ​ ឬក៏ផ្ងើរសារត្រលប់ទៅវិញ ។ ដំណឹងតាមកម្មវិធីទូរស័ព្ទមិនគ្រប់គ្រាន់? ចុះប្រើប្រាស់ជាមួយ នឹងសេវាសារ ដើម្បីទទួឡសារ ភ្លាមៗនូវអ្វីដែល អតិថិជនចង់បាន, តើការបញ្ជារទិញនៅពេលណា, តើអ្នកណាដែលធ្វើការបញ្ជារទិញ។ អ្នកនឹងមិនខកខាននូវ អតិថិជនតាម Internet ឡើយ!

everything on shoppymesh
meem icon